កម្មវិធីក្លាហាន9 តាមទូរទស្សន៍ភាគទី១០ – ចប់
គោលបំណង
បង្កើនចំណេះដឹង និងជំនាញដល់យុវជន ក្នុងការស្វែងរកឱកាសការងារ និងការស្វែងរកការងារធ្វើ (រួមបញ្ចូលទាំង ការធ្វើអាជីវកម្មខ្នាតតូច និងអាជីវកម្មតាមបែបគ្រួសារ) ដែលនឹងជួយជំរុញ ដល់ការរក្សាស្ថេរភាព សេដ្ឋកិច្ចគ្រួសារ និងផ្តល់លក្ខ័ណការងារល្អផងដែរ។
បង្កើនភាពជឿជាក់ និងចំណេះដឹងជាយុទ្ធសាស្រ្ត ដល់យុវជន ដើម្បីឲ្យពូកគេយកទៅ ប្រើប្រាស់ដើម្បីពិភាក្សា និងចរចារជាមួយឪពុកម្តាយ និងអ្នកគ្រប់គ្រងសហគមន៍ អំពី ជីវភាពរស់នៅ។
បង្កើនការទទួលបានព័ត៌មាន ដល់យុវជន ដែលមានអាយុពី ១៥ ដល់ ៣០ឆ្នាំ អំពី ឱកាសការងារ វិធីសាស្រ្តផ្លូវការ និងមិនផ្លូវការក្នុងស្វែងរកការងារ ការទទួលបាន វគ្គបណ្តុះបណ្តាល និងការជួយជ្រុំជ្រែង ឬ វិធីក្នុងការពង្រឹងជីវភាពរស់នៅ។
គំនិតអប់រំ
មានភាពក្លាហាន ចេះស្វែរកព័ត៌មាន និងចេះអោនលំណទោន (គោរព) ពេលដែលអ្នកធ្វើការចរចារ ដើម្បីស្វែរកជម្រើសអ្វីមួយ ដែលជះឥទ្ធិពល ដល់ការរបស់នៅរបស់ខ្លួន។
មុនពេលធ្វើការសម្រេចចិត្ត ដែលអាចជះឥទ្ធិពលដល់ការរស់នៅ និងអានាគត គេត្រូវចេះស្វែងរកព័ត៌មាន អំពី កិច្ចការទាំងនោះ ឲ្យបានកាន់តែច្រើនកាន់តែល្អ។
ស្រី្ត និងបុរស គ្រប់រូបមានសិទ្ធិ ទទួលបាន ឱកាសការងារ ការអភិវឌ្ឍន៍ចំណេះដឹង ផ្នែកអាជីវកម្ម និងវគ្គបណ្តុះបណ្តាលស្មើៗគ្នា។
(ជំនាញដែលអាចផ្ទេរបាន ក, ខ, គ..) ដឹងពីអ្វីដែលអ្នកត្រៀមរៀបចំខ្លួន ដើម្បីសម្រុះសម្រួល / ធ្វើជំនួញ និងប្រាប់ដល់អ្នកដទៃ។
មានការងារ មុខរបរ និង វគ្គបណ្តុះបណ្តាលជាច្រើនប្រភេទ ដែលជាជម្រើសរបស់អ្នក។ វាពិតជាមានសារៈសំខាន់ ក្នុងការគិតគូលើ សារៈប្រយោជន៍រយៈវែង ដោយលះបង់ សារៈប្រយោជន៍រយៈពេលខ្លី ដែលអ្នកទទួលបានភ្លាមៗ។