ចំណាកស្រុក
ក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើឲ្យមានការចំណាកស្រុក និងកំណើននៃអត្រាអ្នកគ្មានការងារធ្វើ គឺដោយសារតែមានការកើនឡើងនូវភាពក្រីក្រក្នុងការងារ និងកង្វះឱកាសការងារដែលមានគុណភាពល្អ ដែលវាក៏ជាកត្តាគន្លឹះធ្វើឱ្យយុវជនសម្រេចចិត្ត ធ្វើការចំណាកស្រុកទៅធ្វើការនៅបរទេស ឬធ្វើការចំណាកស្រុកពីខេត្តទៅកាន់ទីក្រុង ។ គេសង្កេតឃើញថា មានពលករជាច្រើនបានធ្វើការចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងធ្វើការចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង ដែលមានការកើនឡើងជាលំដាប់ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ហើយប្រទេសកម្ពុជានៅតែជាប្រទេស ដែលមានផ្ទៃដីធំល្វឹងល្វើយជាទឹកដីសម្រាប់កសិកម្ម ប៉ុន្តែយុវជនវ័យក្មេងកាន់តែច្រើនឡើងៗ បានធ្វើការចំណាកស្រុក មកស្វែងរកការងារធ្វើនៅទីក្រុង ខាងវិស័យដូចជា កាត់ដេរ ទេសចរណ៍ និងសំណង់ទៅវិញ ។
យុវជនខ្មែរ ខ្វះព័ត៌មាន និងចំណេះដឹង ស្តីពីការចំណាកស្រុក ដូចជារបៀបធ្វើផែនការឱ្យមានប្រសិទ្ធភាព ប្រភេទការងារអ្វីខ្លះដែលមាន របៀបធ្វើការចំណាកស្រុកដោយសុវត្ថិភាព កន្លែងស្វែងរកព័ត៌មាន និងរបៀបចរចាមុនពេលធ្វើការសម្រេចចិត្ត ជាមួយភាគីពាក់ព័ន្ធ ដូចជាឪពុកម្តាយរបស់គេជាដើម ។ ក្លាហាន9 ធ្វើការដោះស្រាយបញ្ហានេះ តាមរយៈរឿងភាគតាមទូរទស្សន៍ ដូចជានៅក្នុងភាគ មីឌូ ជាអ្នកធ្វើស្លាកបញ្ចុះសពដែលគាត់រស់នៅក្នុងសហគមន៍អ៊ីស្លាមដាច់ស្រយាលមួយ ហើយគាត់ត្រូវបានមិត្តភក្ភិ ឈ្មោះ អាសាដ ណែនាំឱ្យធ្វើការចំណាកស្រុកពីភូមិដ៏ចំណាស់នោះ ទៅស្វែងរកការងារធ្វើនៅក្នុងទីក្រុង និងតាមរយៈរឿងពិតនៃជីវិត ដូចជា អ្នកស្រី យឿន បុប្ផា ជាកម្មករសំណង់នៅរាជធានីភ្នំពេញ មកពីខេត្តសៀមរាប ។
កម្មវិធីតាមទូរទស្សន៍
កម្មវិធីតាមវិទ្យុ
រឿងបំផុសគំនិត
ព័ត៌មានអប់រំខ្លីៗ
កម្មវិធីក្លាហាន9 ផលិតដោយអង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជា (UNDP) និងស្ថានទូតស៊ុយអែដប្រចាំនៅប្រទេសកម្ពុជា ។
លក្ខខ័ណ្ឌ នៃការប្រើប្រាស់គេហទំព័រ ការប្រកាសមិនទទួលខុសត្រូវរបស់វេបសាយ គោលការណ៍ឯកជនភាព
រក្សាសិទ្ធិគ្រប់យ៉ាង © ២០១៧ BBC Media Action
BBC Media Action បានចុះបញ្ជីនៅប្រទេសអង់គ្លេស និង ប្រទេសវ៉ែល ជាស្ថាប័នសប្បុរសធម៌លេខ ១០៧៦២៣៥ និងក្រុមហ៊ុនលេខ ៣៥២១ ។