គោលបំណង និងការប្រើប្រាស់
គោលបំណងនៃគេហទំព័រ ដែលបានបង្កើតឡើង ដោយមានអាសយដ្ឋាន http://www.klahan9.com.kh (ពីពេលនេះតទៅហៅថា “គេហទំព័រ”) គឺបង្កើតឡើង ដើម្បីឲ្យសាធារណជនចូលមើល និងប្រើប្រាស់ទិន្នន័យ (ពីពេលនេះតទៅហៅថា “ទិន្នន័យ”) របស់អង្គការ BBC Media Action សម្រាប់ជនទាំងឡាយណា ដែលប្រើប្រាស់ក្នុងគោលដៅមិនរកប្រាក់ចំណេញ។ យើងខ្ញុំសុំលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ប្រើ និងចែកចាយទិន្នន័យនេះជាមួយតតិយជន និងផ្តល់ការអនុញ្ញាតឲ្យគេផលិតឡើងវិញ បោះពុម្ពឡើងវិញ ឬបំប្លែងទិន្នន័យ ក្នុងគោលដៅចែកចាយ ឬធ្វើការបណ្តុះបណ្តាល និងត្រូវដឹងថា ទិន្នន័យដែលបានផ្តល់ជូននេះ មិនមែនឲ្យទៅទាញយកប្រយោជន៍ខាងពាណិជ្ជកម្ម ឬរកប្រាក់ចំណេញអ្វីនោះទេ ។ វៀរលែងក្នុងកិច្ចសន្យាមានចែងប្រការអ្វីផ្សេងពីនេះ ទិន្នន័យ និងសុហ្វវែរ៍ (Software) របស់គេហទំព័រ គឺឧបករណ៍ដែលត្រូវរក្សាសិទ្ធិដោយអង្គការ BBC Media Action។ អង្គការ BBC Media Action សុំរក្សាសិទ្ធិគ្រប់ពេលវេលាក្នុងការធ្វើការកែប្រែ មិនបង្ហោះ ឬបង្ហោះជាបណ្តោះអាសន្ន ឬបង្ហោះជាអចិន្ត្រៃយ៍នូវទិន្នន័យ និងវិធីនៃការចូលមើល ឬប្រើប្រាស់ទិន្នន័យទាំងនេះ ទៅតាមតែចិត្តរបស់ខ្លួនជាអ្នកសម្រេច។
ការផ្តល់ឲ្យ/ការមិនយល់ព្រម
នៅពេលប្រើប្រាស់ទិន្នន័យនេះ អ្នកប្រើប្រាស់ត្រូវយល់ព្រមផ្តល់ឲ្យអង្គការ BBC Media Action នូវភាពជាម្ចាស់លើទិន្នន័យ និងខ្លឹមសារអត្ថបទរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកប្រើប្រាស់មិនត្រូវធ្វើជាតំណាងដោយចំហរ ឬបញ្ជាក់ថា អង្គការ BBC Media Action ចូលរួម ឬគាំទ្រ តាមរយៈការយល់ព្រមដោយស្ងាត់ស្ងៀម ឬឯកភាពតាមគំនិត ឬគោលបំណងក្នុងការប្រើប្រាស់ ឬធ្វើការផលិតទិន្នន័យទាំងនោះឡើងវិញនោះទេ។
ការមិនមានការពាក់ព័ន្ធ
អ្នកប្រើប្រាស់មិនត្រូវប្រើពាណិជ្ជសញ្ញា ឬរូបសញ្ញារបស់អង្គការ BBC Media Action ឬសញ្ញា BBC ដោយពុំមានការយល់ព្រមជាមុនពីអង្គការ BBC Media Action និងគ្មានការអនុញ្ញាតឲ្យយកនិយាមការអាជ្ញាបណ្ណពាណិជ្ជសញ្ញារបស់ BBC ឡើយ។
ការមិនធានាខុសត្រូវ
ទិន្នន័យនេះ ត្រូវគេជឿថា ជាទិន្នន័យត្រឹមត្រូវនៅពេលដែលកំពុងបង្ហោះ។ ប៉ុន្តែអង្គការ BBC Media Action មិនធានាខុសត្រូវចំពោះភាពត្រឹមត្រូវគ្រប់គ្រាន់ ឬភាពសុក្រិត នៃទិន្នន័យ ឬព័ត៌មានទាំងឡាយណាដែលមាន ឬដែលត្រូវគេផ្តល់ឲ្យ ដើម្បីយកមកបង្ហោះក្នុងបណ្តាញគេហទំព័រ ឬព័ត៌មានដទៃផ្សេងទៀត ដែលគេចូលមើល ឬប្រើប្រាស់ក្នុងគេហទំព័រនេះ។ អង្គការ BBC Media Action និងមន្ត្រីរបស់ខ្លួន រួមមាន អ្នកតំណាង ភ្នាក់ងារ បុគ្គលិក និងអ្នកម៉ៅការបន្ត មិនទទួលខុសត្រូវចំពោះភាពរអាក់រអួល ឬមិនដំណើរការ ការខាតបង់ទិន្នន័យ ឬលទ្ធផល ដែលទទួលបានពីការទាញយកព័ត៌មាននេះមកប្រើប្រាស់ និងមិនទទួលខុសត្រូវ ឬធានាអះអាងលើការបញ្ចេញមតិ ឬការជាប់ពាក់ព័ន្ធ រួមមាន ការមិនធានាពីភាពត្រឹមត្រូវក្នុងគោលបំណងជាក់លាក់អ្វីមួយ ឬការមិនរំលោភបំពានលើសិទ្ធិ ដោយត្រូវគោរពច្បាប់ជាធរមានឲ្យបានសុក្រិត និងពេញលេញ។ អ្វីៗដែលបានរៀបរាប់ទាំងអម្បាលម៉ាននេះ មិនកំណត់តែត្រឹមប៉ុណ្ណឹងទេ។
កម្រិត នៃការទទួលខុសត្រូវ
អ្នកដែលបានចូលមើល ឬប្រើប្រាស់ព័ត៌មាននៅក្នុងគេហទំព័រនេះ ត្រូវទទួលខុសត្រូវពេញទំហឹងចំពោះការប្រើប្រាស់របស់ខ្លួន ដោយត្រូវយល់ និងឯកភាពថា អង្គការ BBC Media Action មិនទទួលខុសត្រូវចំពោះអំពើ ឬហិរញ្ញវត្ថុនូវរាល់ការទាមទារសំណង ការបាត់បង់ ឬការខូចខាត ដែលកើតឡើងពីការប្រើប្រាស់ ឬការចូលមើលព័ត៌មានក្នុងគេហទំព័រនោះទេ។ ការខូចខាតទាំងនោះ រួមមាន ការខូចខាតដោយផ្ទាល់ ដោយប្រយោល ការខូចខាតដោយសារឧបទ្ទវហេតុ ការខូចខាតជាពិសេស ឬការខូចខាតដោយសារតែកម្មវិបាក ដែលជាលទ្ធផលកើតចេញពីការប្រព្រឹត្តផ្ទាល់ខ្លួន ហើយការខូចខាតដែលបានរៀបរាប់ទាំងប៉ុន្មានមិនកំណត់តែត្រឹមហ្នឹងទេ។
ប្រសិនបើ អ្នកមានសំណួរពាក់ព័ន្ធនឹងការប្រើគេហទំព័រនេះ ដូចជាការសុំការអនុញ្ញាតប្រើប្រាស់ទិន្នន័យ មើល ឬយកព័ត៌មាននៅក្នុងគេហទំព័រនេះឡើងវិញ សូមផ្ញើអ៊ីមែលមកអាសយដ្ឋាន media.action@bbc.co.uk នេះ។