អំពីក្លាហាន9
ក្លាហាន9 គឺជាកម្មវិធីកម្សាន្ត ផ្តល់ព័ត៌មាន និង មានលក្ខណៈជាប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ នៅលើទូរទស្សន៍ និង ប្រព័ន្ធអ៊ីនធឺណេត ក្នុងគោលបំណងគាំទ្រដល់យុវជនកម្ពុជា ដើម្បីធ្វើឲ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើង តាមរយៈការផ្តល់នូវព័ត៌មានពីឱកាស និងសុវត្ថិភាពការងារ ការចរចារជាមួយគ្រួសារ និងអ្នកសម្រេចចិត្តផ្សេងទៀតជុំវិញបញ្ហាការងារ ។
ទោះបីជាយ៉ាងនេះក្តី យុវជន នៅក្នុងប្រទេសកម្ពុជាកំពុងជួបប្រទះនូវបញ្ហា ការងាគ្មានគុណភាព កម្រិតខ្ពស់ ចំពោះការងារ ដែលពួកគេកំពុងធ្វើ ហើយការការងារទាំងនោះ គឺពុំសូវមានស្ថេរភាពឡើយ ចំណែកឯទីផ្សារការងារ ក៏មានការប្រគួតប្រជែងផងដែរចំពោះការងារល្អៗ។ ការស្វែងរកបទពិសោធន៍ការងារមានភាពលំបាក ហើយ យុវវ័យភាគច្រើនមានបញ្ហាក្នុងការស្វែងរកការណែនាំ និងវគ្គបណ្តុះបណ្តាលស្តីពីការងារ ។ សម្រាប់អ្នកដែលកំពុងធ្វើការអាចជួបប្រទះនូវបញ្ហាចំណូលទាប កិច្ចសន្យាការងារដែលមិនផ្លូវការ ការហ្វឹកហាត់ការងារដែលមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងម៉ោងធ្វើការយូរ ។ បន្ថែមពីនេះក៏មានបញ្ហាសម្រាប់យុវវ័យខ្មែរដែលចង់ធ្វើចំណាក ស្រុកទៅកាន់ប្រទេសផ្សេងៗ ប៉ុន្តែមិនមានការរៀបចំឲ្យបានគ្រប់គ្រាន់ក្នុងការចាកចេញ ។
កម្មវិធី ក្លាហាន9 មានគោលបំណងបង្ហាញពីបញ្ហាទាំងអស់នេះនៅលើកញ្ចក់ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធអ៊ីនធឺណេតតាមរយៈ ការធ្វើបទសម្ភាសន៍ជាមួយអ្នកជំនាញខាងមុខរបរ កម្មវិធីសន្ទនាតាមទូរសព្ទ ការលេងល្បែងដែលមានភាពច្នៃប្រឌិត និងភាពយន្តបែបអប់រំ ។ ការសម្តែងទាំងអស់នេះនឹងផ្តោតលើប្រធានបទផ្សេងៗដូចជា៖ វិធីសាស្ត្រក្នុងការស្វែងរកការងារឲ្យមានប្រសិទ្ធិភាព ការចរចារជាមួយអាណាព្យាបាល និងនិយោជក ការសរសេរប្រវត្តិរូបសង្ខេប និងការធ្វើបទសម្ភាសន៍ សុវត្ថិភាពនៅកន្លែងការងារ សិទ្ធិនិងទំនួលខុសត្រូវរបស់និយោជិក ការធ្វើចំណាកស្រុក និងហានិភ័យផ្សេងៗដែលបង្កើតឡើង ដោយមេខ្យល់ ។ បន្ថែមពីនេះសម្រាប់ប្រជាជនខ្មែរមួយចំនួនដែលចង់បង្កើតការងារដោយខ្លួនឯង គម្រោងនេះនឹងផ្តល់ការ គាំទ្រដល់ពួកគេក្នុងការបង្កើតនូវអាជីវកម្មផ្ទាល់ខ្លួន ឬក៏បង្កើនផលិតភាពកសិកម្ម ។
កម្មវិធី ក្លាហាន9 ផលិតដោយអង្គការ BBC Media Action និងឧបត្ថម្ភថវិកាដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជា (UNDP) និងស្ថានទូតស៊ុយអែដប្រចាំនៅប្រទេសកម្ពុជា ។