ដើម្បីប្រើប្រាស់គេហទំព័រនេះ អ្នកបានយល់ព្រមឲ្យអ្នកគ្រប់គ្រងប្រព័ន្ធគេហទំព័រគ្រប់គ្រង និងទុកដាក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ស្របតាមគោលការណ៍រក្សាទុកព័ត៌មានឯកជននេះ ។ ប្រសិនបើ អ្នកមិនយល់ព្រមតាមគោលការណ៍រក្សាទុកព័ត៌មានឯកជននេះទេ សូមមេត្តាកុំប្រើគេហទំព័រ Media Neighbourhood នេះ។
១. សេចក្តីផ្តើម
គោលការណ៍រក្សាទុកព័ត៌មានឯកជននេះ ប្រើប្រាស់ក្នុងគោលបំណងប្រមូល និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងការប្រើប្រាស់ឃុកឃីស៍ (cookies) តាមរយៈគេហទំព័រ ដែលមានអាសយដ្ឋាន http://www.klahan9.com.kh ។ សូមមេត្តាអានគោលការណ៍រក្សាទុកព័ត៌មានឯកជននេះ ព្រមជាមួយនឹងខ្លឹមសារ និងលក្ខខណ្ឌនៃការប្រើប្រាស់គេហទំព័រនេះ។
២. តើមានអ្វីនៅក្នុងឃុកឃីស៍នេះ?
គេហទំព័រ ដែលអ្នកបានចូលមើល និងប្រើប្រាស់ភាគច្រើនប្រើកម្មវិធីឃុកឃីស៍ ក្នុងការធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់របស់អ្នកមានភាពងាយស្រួល និងប្រសើរឡើង ដោយការធ្វើឲ្យគេហទំព័រអាច “ចងចាំ” អ្នក មិនថាវាអាចចងចាំអ្នកក្នុងពេលអ្នកកំពុងចូលមើលគេហទំព័រដំបូង (ហៅថាការប្រើប្រាស់កម្មវិធី “ឃុកឃីស៍ម្តងម្កាល” [session cookie]) ឬពេលដែលអ្នកចូលមើលគេហទំព័រម្តងហើយម្តងទៀត (ហៅថាការប្រើប្រាស់កម្មវិធី “ឃុកឃីស៍ជាប់លាប់” [persistent cookie])។
ឃុកឃីស៍ជួយធ្វើការងារបានជាច្រើនមុខ។ ឧទាហរណ៍ វាអាចអនុញ្ញាតឲ្យអ្នកអាចបើកទំព័រមួយទៅទំព័រមួយទៀតក្នុងគេហទំព័របានដោយងាយស្រួល រក្សាទុកនូវឯកសារដែលអ្នកចង់ទុក ហើយជាទូទៅ វាអាចធ្វើឲ្យការប្រើប្រាស់គេហទំព័ររបស់អ្នកមានភាពល្អប្រសើរឡើង។ ឃុកឃីស៍ធ្វើឲ្យការទាក់ទងគ្នារវាងអ្នក និងគេហទំព័រកាន់តែងាយស្រួល និងកាន់តែលឿនឡើង។ គេហទំព័រខ្លះទៀត ក៏ប្រើឃុកឃីស៍ក្នុងការធ្វើឲ្យពួកគេអាចកំណត់ទិសដៅក្នុងបញ្ជូនសារពាណិជ្ជកម្ម ឬសារផ្សព្វផ្សាយទីផ្សារ ឧទាហរណ៍ ដូចជាការបង្ហោះទីតាំងរបស់អ្នក និង/ឬឧបករណ៍ស្រាវជ្រាវព័ត៌មាន (browsing habits) ជាដើម។
គេហទំព័រ អាចកំណត់ជាឃុកឃីស៍នៅពេលអ្នកកំពុងចូលមើល ឬប្រើគេហទំព័រ (ហៅថា “ឃុកឃីស៍ភាគីទីមួយ” [first party cookies]) ឬឃុកឃីស៍ទាំងនោះ អាចត្រូវបានកំណត់ដោយគេហទំព័រផ្សេង ដែលរៀបចំ និងបង្ហោះខ្លឹមសារអត្ថបទក្នុងគេហទំព័រ ដែលអ្នកកំពុងចូលមើល (ហៅថា “ឃុកឃីស៍តតិយជន” [third party cookies])។
ឃុកឃីស៍ គឺជាសំណុំអត្ថបទសាមញ្ញមួយ ដែលត្រូវបានរក្សាទុកនៅក្នុងម៉ាស៊ីនកំព្យូទ័រ ឬឧបករណ៍ចល័តរបស់ស៊ើវវ័រ៍គេហទំព័រ (Website’s server) ហើយមានតែស៊ើវវ័រ៍នោះទេ ដែលអាចរកឃើញ ឬមើលឃើញ (read) ខ្លឹមសារអត្ថបទរបស់ឃុកឃីស៍នោះ។ ឃុកឃីស៍នីមួយៗមានលក្ខណៈពិសេសសម្រាប់វេបប្រៅស័រ៍ (web browser) របស់អ្នក។ ឃុកឃីស៍មាននូវព័ត៌មានអនាមិកខ្លះៗ ដូចជា ឯកសារគ្មានការសម្គាល់ ឈ្មោះគេហទំព័រ តួលេខខ្លះៗ និងលេខមួយចំនួន (digits and numbers)។ វាអាចធ្វើឲ្យគេហទំព័រចងចាំនូវបណ្តាញគេហទំព័រ ដែលអ្នកចូលចិត្តប្រើ។
ប្រសិនបើអ្នកមិនចង់ទទួលឃុកឃីស៍ទេ អ្នកអាចកែវានៅក្នុងប្រៅស័រ៍ (browser) របស់អ្នក ដើម្បីឲ្យវាប្រាប់ដំណឹងអ្នកនៅពេលណាមានគេបញ្ជូនឃុកឃីស៍មក ឬអ្នកមិនទទួលយកឃុកឃីស៍ទាំងអស់តែម្តង។ អ្នកក៏អាចលុបឃុគឃីស៍ ដែលអ្នកបានកំណត់យកវារួចហើយបានដែរ តែវាអាចនឹងធ្វើឲ្យមានការប៉ះពាល់ដំណើរការ នៃការចូលប្រើគេហទំព័ររបស់អ្នក។
ប្រសិនបើអ្នកមានបំណងចង់ទប់ ឬឃាំងឃុកឃីស៍ក្នុងវេបប្រៅស័រ៍ (web browser cookies) មិនឲ្យចូលមក ដែលវាត្រូវបានកំណត់នៅលើឧបករណ៍របស់អ្នក ដូច្នេះ អ្នកអាចធ្វើបែបនេះបានតាមរយៈការកំណត់ (settings) ដែលមាននៅក្នុងប្រៅស័រ៍របស់អ្នក។ មុខងារនៃការជួយ (Help function) នៅក្នុងប្រៅស័រ៍របស់អ្នក នឹងប្រាប់អ្នកពីរបៀបធ្វើ។ ជម្រើសមួយទៀត អ្នកអាចចូលទៅកាន់គេហទំព័រ www.aboutcookies.org ដើម្បីអានព័ត៌មានលម្អិតអំពីរបៀបទប់ ឬឃាំងឃុគកឃីស៍នេះ នៅលើដេះស្ថបប្រៅស័រ៍ (desktop browsers) ប្រភេទផ្សេងៗគ្នាបានដោយទូលំទូលាយ។
៣. ការប្រើប្រាស់ឃុកឃីស៍
គេហទំព័រនេះប្រើហ្គូកគលអាណាលីតិក (Google Analytics) ដែលជាឃុកឃីស៍មួយប្រើសម្រាប់ប្រមូលព័ត៌មានអំពីលក្ខណៈប្រើប្រាស់គេហទំព័ររបស់អ្នកចូលមើល ដូចជា ការចូល មើលពីទំព័រមួយទៅទំព័រមួយទៀត ពេលវេលាដែលគេប្រើគេហទំព័រ ហើយថាតើគេចូលគេហទំព័រដោយរបៀបណា និងថាតើអត្ថបទ ឬព័ត៌មានមួយណាដែលពេញនិយម ជាដើម។ វាជួយយើងប្រមូល និងចងក្រងរបាយការណ៍ជូនម្ចាស់ជំនួយ និងធ្វើឲ្យសេវាគេហទំព័រដំណើរការកាន់តែប្រសើរឡើង។
៤. ព័ត៌មានដែលយើងអាចនឹងប្រមូលពីអ្នក
គេហទំព័រនេះអាចត្រូវបានប្រើដោយសេរី ដោយមិនចាំបាច់ចុះឈ្មោះ ឬផ្តល់ព័ត៌មានលម្អិត ឬព័ត៌មានផ្ទាល់ខ្លួនអ្វីទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ទាក់ទងអ្នកគ្រប់គ្រងគេហទំព័រ សូមមេត្តាផ្ញើអ៊ីមែលមកអាសយដ្ឋាន media.action@bbc.co.uk។ អ្នកគ្រប់គ្រងគេហទំព័រនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនទាំងនោះ ក្នុងគោលបំណងសម្រាប់ពេលដែលគេត្រូវការទាក់ទងទៅអ្នកវិញតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់ដែលទាក់ទងមកខាងអ្នកគ្រប់គ្រងគេហទំព័រ អាចធ្វើទៅបានទៅតាមចិត្តរបស់ខ្លួន និងទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនដោយខ្លួនឯង។